Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តសៀមរាបថា ព័ត៌មានពីការទឹកជន់នៅភ្នំគូលែន ជាព័ត៌មានក្លែងក្លាយ

រដ្ឋបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៦ ខែតុលានេះ បានបញ្ជាក់ថា ការផ្សព្វផ្សាយទឹកភ្នំគូលែនហូរខ្លាំងនៅលើបណ្តាញសង្គម គឺរូបភាពឆ្នាំ២០១៧ ហើយបច្ចុប្បន្ន ទឹកមានស្ថានភាពធម្មតា។

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ក្នុងអំឡុងពេលស្ថានភាពប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តសង្កេតឃើញថា មានគណនេយ្យឈ្មោះ Mai Muon និងគណនេយ្យឈ្មោះ អុក ជួរ បានយករូបភាពទឹកឡើងខ្លាំងនៅតំបន់ភ្នំគូលែនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មកបង្ហោះក្នុងគណនេយ្យឡើងវិញ ដែលសកម្មភាពនេះធ្វើឱ្យបងប្អូន ក៏ដូចជាសាធារណជនមានការភាន់ច្រឡំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមបញ្ជាក់ថាស្ថានភាពទឹកនៅតំបន់ភ្នំគូលែនមានស្ថានភាពល្អប្រសើរ និងគ្រប់គ្រងបានដែលមិនទាន់ប្រកាសអាសន្ននោះទេ ដូចមាននៅក្នុងរូបភាពដែលបានថត កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

រដ្ឋបាលខេត្ត សូមស្នើឲ្យបងប្អូនផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ មានមូលដ្ឋានច្បាស់លាស់ ដោយហេតុថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្ករការយល់ច្រឡំ ឬអសណ្តាប់សង្គម គឺអាចប្រឈមចំពោះមុខច្បាប់៕

Advertisement
Advertisement