Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនបង្កបើករថយន្តបុកពីក្រោយ​ហើយថយ​កិន​សម្លាប់អ្នកជិះ​ម៉ូតូ ឥឡូវ​សមត្ថកិច្ច​ចាប់បានហើយ

កាលពីវេលាម៉ោង​ប្រមាណ១១ និង​៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុចផ្លូវ ១៧៣ កែងផ្លូវ ៣២៨ សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌ បឹងកេងកង មានករណីរថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ មួយ​សន្ទុះ​ក្រោយ​មក រថយន្ត​នោះ​ក៏​ថយ​ក្រោយ​កិន​បណ្តាល​ឲ្យ​ជនរងគ្រោះ​ត្រូវ​ស្លាប់ពេលដឹកដល់មន្ទីរពេទ្យ។ យ៉ាងណាក៏ដោយ នៅថ្ងៃនេះ ជនបង្ក​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាប់ខ្លួន​បានហើយ។

តាម​លោកឧត្ដមសេនីយ៍ ទោ ចេវ ហាក់ ស្នងការរង នគរបាល រាជធានីភ្នំពេញ ទទួលបន្ទុកចរាចរណ៍ បានឲ្យ​ដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកហេីយថយកិន បណ្ដាលឲ្យ​មនុស្សស្លាប់ ជនបង្ករមានឈ្មោះ យ៉ាន់ ណា លីណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥ អឹម ក្រុម ទី ៤ ភូមិ ព្រៃព្រីង ខាងត្បូង ទី ១ សង្កាត់ ចោម ចៅ ២ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្ដជនបង្ករ ម៉ាក Lexus NX 200 T ស្លាក លេខ ភ្នំពេញ 2BH-8494 ភ្នំពេញ ។

សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងករណីនេះ ទៅ អយ្យការ អម សាលា ដំបូង រាជធានី ភ្នំពេញ ដេីម្បីចាត់ការបន្តតាមច្បាប់។

តាមរយះ វីដេអូ ដែល បានចែកចាយ លេី បណ្ដាញ សង្គម ហ្វេសប៊ុក ឃេីញថា ជនបង្ករពិតជាមានចរិកឃោរឃៅ ព្រៃផ្សៃណាស់ បន្ទាប់ពីបុកជនរងគ្រោះ ពីក្រោយមិនស្លាប់ហេីយ ជនបង្ករបានបេីកថយក្រោយ កិនជនរងគ្រោះ បន្ថែម រហូតដល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕

Advertisement
Advertisement