Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រោយទឹកច្រោះផ្លូវ លេចចេញនូវ​គ្រាប់​មិន​ទាន់ផ្ទុះ​ជា​ច្រើន​គ្រាប់​នៅ​ស្រុកសំឡូត

តាម​ការ​បញ្ជាក់របស់លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ឲ្យដឹងថា ក្រោយទឹកហូរច្រោះដីផ្លូវ​ ក៏​មាន​ចេញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់។

ករណីរកឃើញនេះ គឺបាន​កើតឡើងនៅថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២០​នេះ​ ក្នុងឃុំកំពង់ល្ពៅ​ ស្រុកសំឡូត​ ខេត្តបាត់ដំបង។

ជាមួយ​គ្នា​នេះ អគ្គនាយកស៊ីម៉ាក ក៏​បានបន្តអំពាវនាវចំពោះបងប្អូនរស់នៅតំបន់ទឹកជំនន់និងជាតំបន់គ្រាប់មីន​ សូមមេត្តាប្រុងប្រយ័ត្ន​ ហើយ​ករណីមានឃេីញគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះ​ សូមរាយការណ៍ជូនប៉ូលីសមូលដ្ឋាន​ ឬកំលាំងសុីម៉ាក់ជាបន្ទាន់​ ដេីម្បីមានវិធានការដោះស្រាយបញ្ហាជូន៕

Advertisement
Advertisement