Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខណ្ឌដូនពេញ ដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ យកអំណោយចែកជូនបងប្អូនរងគ្រោះដោយទឹកជំនន់

(ភ្នំពេញ)៖ នាយប់ ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ នាំយកអំណោយមួយចំនួនរបស់រដ្ឋបាលខណ្ឌ សង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ និងអំណោយពីសប្បុរសជនមួយចំនួនទៀត ដើម្បីរួមចំណែកឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

អំណោយដែលរដ្ឋបាលខណ្ឌ បាននឹងកំពុងធ្វើការប្រគល់ជូននៅពេលនេះរួមមានៈ ថវិកាប្រមាណជាង ៨,៤០០,០០០រៀល, អង្ករចំនួន ២០បាវ ស្មើរនឹង ១,០០០Kg, ទឹកត្រី ១០០យួរ, មី ៦៦កេសតូច, ត្រីខ ០៤កេសធំ និងកន្ទេល៤០ រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀតផងដែរ៕

Advertisement
Advertisement