Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វារទឹក អាជ្ញាធរ​ខេត្ត​កំពតប្រាប់​ឲ្យ​ពលរដ្ឋ​រស់នៅតាមដងព្រែកកំពង់បាយប្រុងប្រយ័ត្ន

តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពតនៅព្រឹក​ថ្ងៃនេះបាន​ឲ្យដឹងថា ស្ថានភាព​ទឹក​ក្នុង​អាង​ទំនប់​វារី​អគ្គិសនី​កំចាយនៅព្រឹក​ថ្ងៃទី១៧ តុលា​នេះ បាន​ឡើង​ដល់ ១៤៨.៨៩ម៉ែត្រ និង​មាន​ទឹកហូរ​ចូល​ក្នុង​អាង​ចំនួន ៧៣៦.៥០ម៉ែត្រគូប​ក្នុងមួយវិនាទី។

ដូច្នេះ ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រុមហ៊ុន​វារី​អគ្គិសនី​កំចាយ គ្រោង​នឹង​បើកទ្វារ​រំដោះ​ទឹក​តាម​លក្ខខណៈបច្ចេកទេសដោយ​សន្សឹមៗ ចេញពីទំនប់​នាពេលឆាប់ៗនេះ ក្នុង​ករណី​ភ្លៀងធ្លាក់​នៅ​តែបន្ត ដែល​ការ​បើកទ្វារ​ទឹក​អាច​នឹង​បណ្តាល​ឲ្យ​ជន់លិច​នៅ​ភូមិ​សាស្រ្ត​នៅ​អម​សងខាង​ដង​ព្រែក​កំពង់បាយ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​ប្រាប់​ដល់បងប្អូនប្រជាពលរដ្ឋត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ផ្សេងៗ​ជាយថាហេតុ៕

Advertisement
Advertisement