Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រធានក្រុមប្រឹក្សាឃុំអង្កោល ឆ្លៀតមេឃុំទៅព្យាបាលជំងឺ លួចលុបសមុទ្រធ្វើកម្មសិទ្ធិ

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ក្រុម​ប្រឹក្សា​ឃុំ​អង្កោល ដែល​គេ​ដឹងថា មាន​ឈ្មោះ គង់ យន្ត បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ…

(កែប)៖ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ក្រុម​ប្រឹក្សា​ឃុំ​អង្កោល ដែល​គេ​ដឹងថា មាន​ឈ្មោះ គង់ យន្ត បាន​បញ្ជា​ឲ្យ​គ្រឿងចក្រឈូសឆាយ និង​ដឹកដី​ចាក់លុបសមុទ្រ ត្រង់ចំណុចភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខណៈ​ដែល​លោក​មេឃុំ​ចេញទៅព្យាបាលជំងឺ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើងថា ប្រសិនបើជាពួកគាត់ប្រជាពលរដ្ឋសាងសង់តូប ឬក៏ធ្វើអ្វីមួយនៅមាត់សមុទ្រ គឺត្រូវតែសុំច្បាប់ ឬសុំច្បាប់ហើយ គេមិនអនុញ្ញាតផង ចុះហេតុអ្វីបានជាលោកក្រុមប្រឹក្សាឃុំម្នាក់នេះ ហ៊ានដល់ចាក់ដីលុបសមុទ្រ ដោយ​មិនមានអ្នកណាមកហាមឃាត់សោះ ឬមួយច្បាប់គេអនុវត្តតែជាមួយប្រជាពលរដ្ឋតូចតាចទេ។

ចំពោះករណីនេះ លោក មុី ជី មេឃុំអង្កោលបានឲ្យដឹងថា មួយរយៈនេះរូបលោកមានជំងឺ ហើយបានប្រគល់ការងារឲ្យទៅជំទុកទី១ ហើយរឿងលោកក្រុមប្រឹក្សាឃុំចាក់ដីលុបសមុទ្រនោះ លោកមិនគាំទ្រនោះទេ ដែល​ក្នុងនាម ខ្លួនគឺជាមន្ត្រី ធ្វើអ្វីតាមតែទំនើងចិត្ត ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ និងជាគំរូអាក្រក់មួយ ដែលមិនអាចទទួលយកបាន។

ចំណែកលោកស្រី គឹម ចាន្នី អភិបាលស្រុកដំណាក់ចង្អើរបានថ្លែងថា ពេលនេះ លោកស្រីបានបញ្ជាគ្រឿងចក្រកាយចេញដីនោះចេញវិញហើយ៕

Advertisement
Advertisement