Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្រ្តីម្នាក់ចោទ​មន្រ្តីឧទ្យានុរក្ស​ដេអេនៅស្រុកពេជ្រាដា ថាបានប្រើហិង្សារមកលើខ្លួន

ស្ត្រីម្នាក់ដែល​បាន​បញ្ជាក់ថា មាន​ឈ្មោះ សាយ ស្រីដាវ អាយុ២៨ឆ្នាំ រស់នៅភូមិស្រែសង្គមស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានដាក់ពាក្យ​ប្តឹងទៅព្រះរាជអាជ្ញា ដោយ​ប្តឹងទៅលើមន្រ្តី…

(មណ្ឌលគិរី)៖ ស្ត្រីម្នាក់ដែល​បាន​បញ្ជាក់ថា មាន​ឈ្មោះ សាយ ស្រីដាវ អាយុ២៨ឆ្នាំ រស់នៅភូមិស្រែសង្គមស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានដាក់ពាក្យ​ប្តឹងទៅព្រះរាជអាជ្ញា ដោយ​ប្តឹងទៅលើមន្រ្តីឧទ្យានុរក្ស​ដេអេ ថា បានប្រើហិង្សាលើរូបនាងបណ្តាល​ឲ្យ​មាន​របួស។

បណ្តឹងបានប្តឹងដោយ​ផ្ទាល់ទៅលើឈ្មោះ ឆាយ ផាន់ណា មន្ត្រីឧទ្យានុរក្សដេអេ រួមទាំងបក្ខពួកម្នាក់ទៀតឈ្មោះ លីន ដែលជាមន្ត្រីបរិស្ថានដេអេ។

ស្រ្តីរងគ្រោះ និងមន្រ្តីបរិស្ថានដែលរងបណ្តឹង (រូប៖ សហការី)

ពាក្យ​បណ្តឹង​បាន​បញ្ជាក់ថា កាលពីរវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រថយន្ដរបស់នាងបានដឹកទ្វាមកពីស្រុកកោះញ៉ែក លុះ​មកដល់ចំណុចកើតហេតុស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៏បានជួបនឹងមន្ត្រីបរិស្ថានរូបនោះដែលបានមកចាប់ឃាត់រថយន្តរបស់នាង ហើយ​ក៏​បានប្រតាយប្រតប់វ៉ៃនាងត្រូវជាច្រើកន្លែង បណ្ដាលឲ្យរងរបួសបែកក្បាល បែកមាត់ និងដងខ្លួនជាច្រើនកន្លែងទៀត។

យ៉ាងណាក៏ដោយចំពោះករណីនេះ លោក កែវ សុភ៌គ ប្រធាន​មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងថា រឿងនេះ បើតាមមន្រ្តីរបស់លោករាយការណ៍ គឺនៅពេលដែលក្រុមមន្រ្តីចុះចាប់ ស្រ្តីរូបនោះបានរត់ទៅបុកនឹងសរសរដោយ​ខ្លួនឯង ហើយ​ថា ករណីនេះ​គឺមាន​មន្រ្តីប៉ុស្តិ៍​ចុះ​សហការដែរនៅពេលនោះ៕

Advertisement
Advertisement