Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីឧទ្យានុរក្ស​ចុះ​រុះរើ​រោងតង់ចំនួន៥នៅដែនជម្រកសត្វព្រៃកែវសីមា និងដកហូតរណាយន្ត២គ្រឿង

(មណ្ឌលគិរី)៖ មនុស្សចំនួន២នាក់ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ឃាត់ខ្លួនធ្វើការអប់រំណែនាំ និងឲ្យ​ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីបានលួចអាររំលំដើមឈើ និងសង់រោងប្រក់តង់ចំនួន៥ ដោយ​ក្នុងនោះ​មន្រ្តីក៏បានដកហូតរណារយន្តចំនួន២គ្រឿងយកទៅរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមាផងដែរ។

ប្រតិបត្តិការខាងលើនេះ បានធ្វើ​ឡើង​កាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅនេះ ក្រោម​កិច្ច​សហការរវាងមន្ត្រីឧទ្យានុរក្ស ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែព្រះ, អាវុធហត្ថស្រុកកែវសីមា និងសហគមន៍តំបន់ការពារស្រែព្រះ នៅត្រង់ចំណុចទួលពង្រ និងចំណុចអូរទាក់ទារ ស្ថិតនៅភូមិពូគង់ឃុំស្រែព្រះ ស្រុកកែវសីមា ដោយបានប្រទះឃើញដើមឈើត្រូវបានផ្ដួលរំលំ និងមានឈើអារឡាំងជ្រុងជាប្រភេទឈើសាងសង់ផ្ទះ។

បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សបានយករណារយន្ត២គ្រឿងទៅរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា រីឯមនុស្ស២នាក់ ត្រូវបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ប្រព្រឹត្តបទល្មើស និងបានឲ្យវិលត្រឡប់ទៅលំនៅឋានវិញក្រោយពីទទួលការអប់រំណែនាំ៕

Advertisement
Advertisement