Connect with us

Hi, what are you looking for?

ក្នុងស្រុក

អន្ទាក់ខ្សែរពួរ២៦ខ្សែ ត្រូវបានមន្ត្រីឧទ្យានុរក្សសាប្រមូល និងដោះយកចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច

(មណ្ឌលគិរី) ៖ នៅក្នុងសប្ដាហ៍ទី២ នៃខែតុលា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានការចូលរួមពីបុគ្គលិកអង្គការ WWF និងសហគមន៍តំបន់ការពារធម្មជាតិជីក្លប់ ភ្នំជួងក្ដីសង្ឃឹម និងស្រែធំម្លឹង បានចុះល្បាតរួមគ្នា ហើយបានដោះប្រមូល និងសាអន្ទាក់ប្រភេទខ្សែពួរចំនួន២៦ខ្សែ យកទៅកម្ទេចចោល ខណៈប្រទះឃើញម៉ូតូចំនួន២គ្រឿង និងមានសំណាកសត្វឈ្លូសចំនួន១ក្បាល ដែលជនសង្ស័យបានចូលទៅលួចដាក់អន្ទាក់។

បើតាម​មន្រ្តីថា ខណៈមេឃកំពុងភ្លៀង ជនសង្ស័យ​បាន​ឃើញ​ក្រុមការងារចុះ​ល្បាត ក៏បានរត់ចោល​ម៉ូតូ​នៅ​ចំណុច ភូមិស្រែធំម្លឹង ឃុំសុខសាន្ត ស្រុកកញែក ខេត្តមណ្ឌលគិរី។ ​ម៉ូតូដែល​ជនសង្ស័យចូលលួចដាក់អន្ទាក់ចំនួន២គ្រឿង រួមមាន ១.ម៉ាកវ៉េវ(ឆ្លាមចាស់)ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-2343 និង២.ម៉ាក FUTURE (ចាស់)ពណ៌ខ្មៅ គ្មានស្លាកលេខ។

បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សបានយកម៉ូតូ២គ្រឿង និងខ្សែអន្ទាក់ទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការដែនជម្រក ដើម្បីចាត់ការបន្តតាមនីតិវិធី។ រីសំណាកសត្វព្រៃ(ឈ្លូស)ត្រូវបានដុតកម្ទេចចោល៕

Advertisement
Advertisement