Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខណ្ឌដូនពេញបន្តរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ ដោយមានបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ខណ្ឌដូនពេញ​ គិត​ត្រឹម​ម៉ោង​៥ល្ងាច ថ្ងៃទី២១ ខែតុលានេះ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែល​មាន​សមាសភាព លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ  លោក កែម ហេង  លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖

១/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១០៦ ១០៨ ១៣០ ១៣៦ ១៤៤ ១៩ ជាលទ្ធផល៖

-ចាក់សោរថយន្តចតឥតសណ្តាប់ធ្នាប់ទុកនៅនឹងកន្លែងចំនួន ០៣គ្រឿង និងស្ទូចរថយន្តចំនួន ០១គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ។

-ចាប់យកម៉ូតូកង់បីឥណ្ឌាចតឥតសណ្តាប់ធ្នាប់ចំនួន ០៤គ្រឿងយកមករក្សាទុកនៅសាលាខណ្ឌ។

២/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦៕

Advertisement
Advertisement