Connect with us

Hi, what are you looking for?

ក្នុងស្រុក

សេចក្ដីព្រាងច្បាប់ចំនួន២ នឹងត្រូវលើកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកនេះ

ភ្នំពេញ៖​សេចក្ដីព្រាងច្បាប់​ចំនួនពី នឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៣តុលា នេះ ដោយមានការចូលរួមពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញដោយគណៈរដ្ឋមន្ត្រី ។

សេចក្ដីព្រាងច្បាប់ទាំងនោះមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ។ ជាមួយគ្នាយោងតាមសេចក្ដីជូនដំណឹងនោះក៍មានរបៀបវារៈផ្សេងៗទៀតក៍នឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះផងដែរ ដូចជា ការអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងតាតៃ លើអានុភាព ១៥០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ជាដើម ៕

Advertisement
Advertisement