Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជិត២ខែពលរដ្ឋស្លាប់៣៩នាក់ ដោយទឹកជំនន់

ភ្នំពេញ ៖ រយៈពេលជិត២ខែ គឺចាប់ពីថ្ងៃទី០១កញ្ញា ដល់ល្ងាចថ្ងៃទី២២ តុលា ឆ្នាំ ២០២០ មានពលរដ្ឋកម្ពុជាយ៉ាងហោចណាស់៣៩នាក់ បាន​ស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលផ្ញើជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

របាយការណ៍នោះបានឲ្យដឹងថា ខេត្តដែលមានប្រជាពលរដ្ឋរងគ្រោះបាត់បង់ជីវិតដោយជំនន់ទឹកភ្លៀងទាំងនោះរួមមាន៖ ខេត្តពោធិ៍សាត់ ៦នាក់, បន្ទាយមានជ័យ ២២នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។

លើសពីនេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៍បានបញ្ជាក់ដែរថា គ្រោះទឹកជំនន់នេះ ក៍បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋប្រមាណ ១២០,៧៨៥គ្រួសារ ស្មើនឹង ៤៨៣,១៤០នាក់ផងដែរ ៕

Advertisement
Advertisement