Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប៉ុន្មានថ្ងៃនេះទឹកស្អាតនៅខេត្តតាកែវប្រែទៅជាកង្វក់ ប្រធានមន្ទីរថាដោយសារដាច់ទុយោ

ក្នុងរយៈ​ពេល​ប៉ុន្មានថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋរស់​នៅ​ក្នុងក្រុងដូនកែវមួយ​ចំនួនធំ​បាន​សម្តែង​នូវការ​មិន​សប្បាយចិត្ត ក្រោយពីទឹកស្អាតដែល​ពួកគាត់ប្រើប្រាស់​រាល់ថ្ងៃ…

(តាកែវ)៖ ក្នុងរយៈ​ពេល​ប៉ុន្មានថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋរស់​នៅ​ក្នុងក្រុងដូនកែវមួយ​ចំនួនធំ​បាន​សម្តែង​នូវការ​មិន​សប្បាយចិត្ត ក្រោយពីទឹកស្អាតដែល​ពួកគាត់ប្រើប្រាស់​រាល់ថ្ងៃ ប្រែទៅជា​កង្វក់ក្លាយទៅជាទឹកភក់​មិន​អាច​ប្រើប្រាស់បាន។

ប្រជាពលរដ្ឋម្នាក់បាន​លើក​ឡើង​ពីកង្វល់នេះនៅលើបណ្តាញសង្គមថា «ក្នុងនាមអតិថិជនសូមអង្វរដល់ម្ចាស់ក្រុមហ៊ុនមេត្តាមើលទឹកដែលខ្លួនចែកចាយផង… ទឹកស្អាតរបស់លោកបានប្តូរពណ៌ខោអាវរបស់ក្រុមគ្រួសារខ្ញុំអស់ជាង១០កំប្លេហើយ តើអ្នកណាជាអ្នកទទួលខុសត្រូវ ?»។​

ចំពោះករណីនេះ លោក កេត ព្រុង ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ បានថ្លែងថា ទឹកស្អាតក្នុងទីរួមខេត្តតាកែវប៉ុន្មានថ្ងៃនេះពិតជាល្អក់កករប្រើប្រាស់មិនកើតមែន ហើយ​លោក​ក៏បានរាយការណ៍ និងអន្តរាគមន៍ដែរ ហើយបានរកឃើញថា មានការកាយដីដាច់ទុយោទឹក ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយ ហើយទឹកក៏បានប្រែត្រឡប់មកធម្មតាវិញដែរ តែប្រសិនបើតំបន់ណានៅជួបបញ្ហានេះ សូម​រាយការណ៍មកលោក៕

Advertisement
Advertisement