Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមអ្នកតវ៉ាថៃ គ្រោងឲ្យអាល្លឺម៉ង់កម្រិតដែនអំណាចរបស់មហាក្សត្រ មហាវេជរ៉ាឡុងកន នៅអាល្លឺម៉ង់

បាងកក៖ តាមការគ្រោងទុកនៅថ្ងៃចន្ទនេះ ក្រុមអ្នកតវ៉ាថៃ នឹងដាក់ញត្តិទៅស្ថានទូតអាល្លឺម៉ង់ ប្រយោជន៍ឲ្យមានការរឹតត្បិតអំណាចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn(មហាវេជរ៉ាឡុងកន) នៅព្រះរាជតំណាក់​ក្នុងប្រទេសអាល្លឺម៉ង់ ទីដែលព្រះមហាក្សត្រអង្គបានចំណាយពេលគង់នៅច្រើនឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់CNA នៅព្រឹកថ្ងៃចន្ទនេះ ។

ក្រុមអ្នកតវ៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការស្នើសុំនេះមានគោលបំណងនាំប្រទេសថៃត្រលប់ទៅរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញពិតប្រាកដ »។

បើទោះបីជាមានការតវ៉ាយ៉ាងពុះកញ្ជ្រោលក្ដី ក៍ការិយាល័យរបស់នាយករដ្ឋមន្រ្តីបានបង្ហោះកំណត់ចំណាំនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា លោកប្រាយុទ្ធមិនចុះចេញពីតំណែងទេ។ វិបត្តិប្រទេសថៃគ្រោងនឹងត្រូវលើកមកពិភាក្សានៅក្នុងសភា នាថ្ងៃចន្ទនេះ និងថ្ងៃអង្គារ ៕

 

 

Advertisement
Advertisement