Connect with us

Hi, what are you looking for?

អន្តរជាតិ

ពលរដ្ឋកោះតៃវ៉ាន់ ទាមទារឲ្យក្រុងប៉េកាំងដោះលែងអ្នកហុងកុង១២នាក់

តៃប៉ិ ៖ ពលរដ្ឋនៃកោះតៃវ៉ាន់ជាច្រើនរយនាក់កាលពីថ្ងៃអាទិត្យ (២៥ តុលា)ម្សិលមិញ បានអំពាវនាវឲ្យ​ រដ្ឋាភិបាលទីក្រុងប៉េកាំងដោះលែងប្រជាជនហុងកុងចំនួន ១២ នាក់ ដែលពួកគេទាំងនោះត្រូវបានចាប់ខ្លួននៅតាមសមុទ្រគ្រាដែលកំពុងធ្វើដំណើរចេញពីដែនដីហុងកុង ឆ្ពោះទៅកោះតៃវ៉ាន់ ។ នេះបើតាមការចុះផ្សាយរបស់CAN នៅព្រឹកថ្ងៃទី២៦តុលានេះ ។

មនុស្សទាំង ១២ នាក់នោះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៣ ខែសីហា បន្ទាប់ពីបានចាកចេញពីហុងកុងតាមរយៈទូកឆ្ពោះទៅកាន់កោះតៃវ៉ាន់តាមបែបប្រជាធិបតេយ្យ ចំពេលមានការបង្ក្រាបដោយកម្លាំងអាជ្ញាធររដ្ឋាភិបាលក្រុងប៉េកាំងទៅលើសកម្មជនក្នុងក្រុងហុងកុង នៃអតីតដែនដីអាណានិគមរបស់អង់គ្លេសនោះ ៕

Advertisement
Advertisement