Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋ​បាត់របស់រត់ទៅប្តឹង បែរជាត្រូវ​មេប៉ុស្តិ៍បិតត្រាំងនិងកូនចៅវាយបណ្តាលឲ្យបែកមាត់ អធិការស្រុកព្រៃនប់ថា ជាការភ័ន្តច្រឡំ (វីដេអូ)

(ព្រះសីហនុ)៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីមន្រ្តីនគរបាល នៃប៉ុស្តិ៍​នគរបាល​បិតត្រាំង នៃ​ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ បានប្រើហិង្សា​ដោយ​វាយ​ដំ​ទៅ​លើ​ប្រជាពលរដ្ឋ​ម្នាក់ ក្រោយ​ពីគាត់បានទៅប្តឹងសមត្ថកិច្ចឲ្យ​ជួយគាត់។

បុរស​ដែលមាន​វ័យ​ប្រមាណជា៣០ឆ្នាំ បាននិយាយនៅលើវីដេអូ​ដែលបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា គាត់​មាន​បញ្ហា​បាត់របស់ ហើយបាន​រត់​មក​ប្តឹងមន្រ្តីប៉ុស្តិ៍នគរបាល​បិត​ត្រាំង​ឲ្យ​ជួយ​គាត់ តែបែរជា​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បិតត្រាំងដែលរួម​មានមេប៉ុស្តិ៍ផងបានព្រួតគ្នាវាយដំមក​លើរូប​គាត់​យ៉ាងដំណំ​បណ្តាល​ឲ្យ​បែក​មុខបែកមាត់​ទៅវិញ។

ករណីនេះ លោក ហ៊ួ យៃ អធិការស្រុកព្រៃនប់បានថ្លែងថា ពិតជាមានករណីវាយដំប្រជាពលរដ្ឋមែន ប៉ុន្តែវា​ការភ័ន្ត​ច្រឡំ ហើយ​ពេលនេះ ភាគី​ទាំងសង្ខាងបាន​សម្រុះសម្រួល​គ្នា​រួចហើយ។

យ៉ាងណាក៏​ដោយ​ប្រជាពលរដ្ឋ​បាន​លើក​ឡើងថា តើពលរដ្ឋអាចពឹងពាក់សមត្ថកិច្ច​បានដែរ​ឬទេ បើទៅប្តឹងសមត្ថកិច្ច​ឲ្យ​ជួយ បែរជាត្រូវ​សមត្ថកិច្ច​ប្រើហិង្សាវាយដំទៅលើប្រជាពលរដ្ឋទៅវិញ ដូច្នេះសង្ឃឹមថា លោកស្នងការនគរបាលខេត្តព្រះសីហនុ ក៏​ដូចជាថ្នាក់លើ ជួយពិនិត្យ​មើល​ឡើងវិញ​នូវ​សីលធម៌​របស់​សមត្ថកិច្ចនគរបាលប៉ុស្តិ៍បិតត្រាំងផង៕

Advertisement
Advertisement