Connect with us

Hi, what are you looking for?

អន្តរជាតិ

សភាសម្រេចឲ្យប្រាយុទ្ធ បន្តតំណែង

បាងកក៖កិច្ចប្រជុំ២ថ្ងៃរបស់រដ្ឋសភាដែលផ្ដើមកាលពីថ្ងៃចន្ទ នៅទីបំផុតទៅបានសម្រេចឲ្យលោកនាយករដ្ឋមន្រ្តី​ ប្រាយុទ្ធ ចាន់អូចា នៅតែបន្តតំណែរបស់លោក បើទោះបីជាមានការទាមទារឲ្យចុះចេញតាមរយៈបាតុកម្មដោយមនុស្សរាប់ម៉ឺននាក់ក្ដី ។ នេះបើតាមការចុះផ្សាយរបស់CNAនាព្រឹកថ្ងៃទី២៨តុលានេះ ។

អតីតមេបញ្ជាការកងទ័ពរូបនេះបានប្រាប់សភាដែលមានសមាជិកភាគច្រើនចេញពីយោធាថា “ខ្ញុំនឹងមិនរត់ចេញពីបញ្ហាទេ។ ខ្ញុំនឹងមិនចាកចេញពីកាតព្វកិច្ចរបស់ខ្ញុំដោយលាលែង នៅពេលប្រទេសមានបញ្ហានោះទេ” ។

ការធ្វើបាតុកម្មតាមដងផ្លូវដោយមនុស្សរាប់ម៉ឺននាក់ ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក គឺជាបញ្ហាប្រឈមដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះចំពោះប្រទេសមួយដែលត្រូវបានគ្រប់គ្រងជាយូរមកហើយ ដោយបុរសយោធាដែលស្និទ្ធ នឹងព្រះបរមរាជវាំង ៕

Advertisement
Advertisement