Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្ត្រីបម្រើតាមយន្តហោះ១០នាក់ ត្រូវគេបង្ខំឲ្យពិនិត្យទ្វារមាស រឿងប្លុងទារកក្នុងបន្ទប់ទឹក

ស៊ីដនី ៖ កាសែតបាងកកប៉ុស្តិ៍ បាននិយាយនៅព្រឹកថ្ងៃ០៨តុលា នេះ ដោយយោងទៅលើសម្ដីរដ្ឋមន្រ្តីក្រសួងការបរទេអូស្រ្តាលី គឺលោកស្រី Marise Payne ថា ស្រ្តីដែលជាអ្នកបម្រើតាមយន្តហោះ១០នាក់ ត្រូវបានគេតម្រូវឲ្យពិនិត្យទ្វារមាស ទាក់ទងសំណុំរឿងទារកម្នាក់ដែលត្រូវគេយកទៅបោះចោលក្នុងបន្ទប់ទឹក ។

វាត្រូវបានគេបង្ហាញឱ្យដឹងកាលពីថ្ងៃអាទិត្យថា ស្ត្រីទាំងនោះត្រូវបានគេដកចេញពីជើងហោះហើរ Qatar Airways ដែលហោះហើរពីទីក្រុងស៊ីដនី ទៅទីក្រុងដូហា កាលពីដើមខែនេះ បន្ទាប់ពីត្រូវបានគេបង្ខំឱ្យធ្វើការពិនិត្យទ្វារមាសក្រោយពីទារកទើបនឹងកើតម្នាក់ ត្រូវគេរកឃើញថា ត្រូវបានគេបោះបង់ចោលនៅក្នុងបន្ទប់ទឹក នៃអាកាសយានដ្ឋាន។

លោកស្រី Marise Payne បានប្រាប់សវនការព្រឹទ្ធសភាថា ស្ត្រីនៅលើយន្តហោះទាំងនោះ ត្រូវបានគេរកឃើញនៅក្នុងការស្រាវជ្រាវដែលលោកស្រីបានពណ៌នាថា ជាការរំខានយ៉ាងខ្លាំង និងជាការវាយលុក ៕

Advertisement
Advertisement