Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋជិត២០គ្រួសារប្ដឹងទៅអាជ្ញាធរ​ស្រុកអង្គរ​បូរីរឿងគេធ្វើ​របងបិទផ្លូវធ្លាប់ដើរជិត៤០ឆ្នាំ តែអាជ្ញាធរ​មិន​ដោះ​ស្រាយ​ឲ្យ​

(តាកែវ)៖ ពលរដ្ឋជិត២០គ្រួសាររស់នៅភូមិពន់កក ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បានដាក់ពាក្យបណ្ដឹងចូលទៅកាន់សាលាស្រុកអង្គរបូរី រឿងបុគ្គលម្នាក់បាន​សង់របងបិទផ្លូវដែលពួកគាត់ធ្លាប់​ដើរជិត៤០ឆ្នាំ ប៉ុន្តែបណ្តឹងនោះបានដាក់រាប់ខែទៅហើយ គេមិនឃើញ​ក្រុមអាជ្ញាធរ​មាន​ចំណាត់​ការ​យ៉ាងណានោះទេ។

បើតាម​ពលរដ្ឋថា ផ្លូវនៅចំនុចនោះ ពួកគាត់បានធ្វើដំណើរឆ្លងកាត់តាំងពីដូនតាមក និងជាផ្លូវដ៏មានសារៈសំខាន់សម្រាប់ដឹកកសិផល តែកាលពីពេលថ្មីៗនេះ ស្រាប់តែ​មានបុគ្គលម្នាក់បានទៅសង់របងបិទផ្លូវនោះ យកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋថា ដោយគ្មានផ្លូវធ្វើដំណើរ ពួកគាត់ក៏សម្រេចចិត្តដាក់ពាក្យប្ដឹងទៅអាជ្ញាធរ​ស្រុក តែបែរជាអាជ្ញាធរធ្វើព្រងើយមិនមានចំណាត់ការអ្វីទាំងអស់។

ពាក់ពន្ធករណីនេះ លោក ឌឿ ជា អភិបាលរងស្រុកអង្គរបូរី បានថ្លែងថា ពាក្យបណ្ដឹងដែលពលរដ្ឋប្ដឹងទាមទារបើកផ្លូវនៅចំនុចភូមិ​ពន់កកនោះ រដ្ឋបាលស្រុកបានទទួលហើយ តែរង់ចាំចំណារពីលោក ឌឹម គឹមសាន្ដ អភិបាលស្រុកសិនថា តើលោកឲ្យ​អ្នកណាជាអ្នកដោះស្រាយ។

ជាមួយ​គ្នា​នេះ លោក ឌឿ ជា ក៏ទទួលស្គាល់ដែរថា ផ្លូវនោះ គឺពលរដ្ឋធ្លាប់ដើរមែន តែមិនដឹងថា បុគ្គលដែលសង់របងបិទផ្លូវនេះគេមានសំអាងលើឯកសារអ្វីនោះទេ បានជាហ៊ានសង់របងបិទផ្លូវដើរបែបនេះ៕

Advertisement
Advertisement