Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខណ្ឌច្បារអំពៅបញ្ជាឲ្យ​ផ្អាកសកម្មភាពហ៊ុមព័ទ្ធយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ

កាលពី​រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរ​ខណ្ឌច្បារអំពៅ បានបញ្ជាឲ្យផ្អាកជាបន្ទាន់​នូវ​សកម្មភាពហ៊ុមព័ទ្ធរបងខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គធ្វើ​ជាកម្មសិទ្ធិ នៅចំណុចភូមិ​ក្បាលជ្រោយ សង្កាត់ព្រែកឯង ក្បែរកោះនរា។

សកម្មភាពហ៊ុំព័ទ្ធរបងនេះ បានធ្វើ​ឡើង​នៅលើច្រាំងទន្លេមេគង្គប្រមាណ២០០ម៉ែត្រ ដែលករណីនេះ អ្នកភូមិបានប្តឹងចោទថា ជាការបំពានយកដោយខុសច្បាប់។

របាយការណ៍របស់មន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះ គឺមិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញទេ, ដូច្នេះក្រុមការងារក៏​សម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់របងជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយទំនាស់ជាមុនសិន។

យ៉ាងណាក៏ដោយ បើ​តាម​ការ​លើក​ឡើងរបស់​ប្រជាពលរដ្ឋថា ម្ចាស់សំណង់របងខុសច្បាប់នេះ គឺមានឈ្មោះ លឹម វុទ្ធី ជាតំណាង ហើយករណីសាងសង់របងនេះព័ទ្ធយកច្រាំងទន្លេនេះ អាជ្ញាធរខណ្ឌច្បារអំពៅធ្លាប់បានហាមឃាត់ និងឲ្យ​រុះរើបង្គោលរបងជាច្រើនសារហើយ តែគេមិនព្រមរើ៕

Advertisement
Advertisement