Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណសប្បុរសជន ដែលឧបត្ថម្ភកាកបាទក្រហម

ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន ដែលក៍ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តព្រះសីហនុដែរនោះ កាលពីថ្ងៃទី ២៨ តុលា ឯទីស្នាក់ការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណជាសាធារណៈ ដល់សប្បុរសជននានាដែលបានជួយឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ដើម្បីឲ្យសាខាកាកបាទក្រហមមួយនេះមានលទ្ធភាពយកទៅចែកជូនពលរដ្ឋក្រីក្រ ពិសេសពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ។

នៅចំពោះមុខសប្បុរសជនទាំងនោះលោកប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានលើកឡើងថា អំណោយទាំងនេះគឺដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងចូលរួមចែករំលែកទៅខេត្តមួយចំនួន ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ ដែលទទួលបានពីសប្បុរសជនទាំងនោះរួមមាន៖
-លោកឧកញ៉ា សុខ សុង អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២.០០០ដុល្លារ
-លោកជំទាវ ស៊ុន ម៉ិ និងលោក វ៉ាន់ វណ្ណា ឧបត្ថមថវិកាចំនួន ១០.០០០ដុល្លារ
-ក្រុមហ៊ុន Howard Johnson Plaza Wyndham Blue Bay Sihanouk Ville ឧបត្ថមអង្ករចំនួន ១០តោន
-ក្រុមហ៊ុន WU XIANG PLAZA ឧបត្ថមអង្ករចំនួន ២តោន និងទឹកបរិសុទ្ធចំនួន ១០០កេះ
-ក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តព្រះសីហនុ ឧបត្ថមអង្ករចំនួន ១០តោន
-ក្រុមហ៊ុន ជឺរីតា អ៉ិនវេសម៉ិន ឯ.ក ឧបត្ថមអង្ករចំនួន ៥តោន, មី ៥០កេះធំ, ត្រីខ ២០កេះធំ
-លោកស្រី ទិត្យ សុវត្ធិទ្ធី អង្ករចំនួន ១តោន, ទឹកសុទ្ធ ២០កេះ, មីថៃ ៥កេះធំ, ប្រេងឆា ២កេះធំ, ទឹកត្រី ៥យួរ, ទឹកស៊ីអ៉ីវ ៥យួរ និងរបាំងមុខការពារជំងឺឆ្លងកូវីដ-១៩ចំនួន ៤៥សន្លឹក
-សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ឧបត្ថមអង្ករចំនួន ៥តោន ។

ជាចុងក្រោយលោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានជូនពរដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់សហគ្រាស ក្រុមហ៊ុន  នូវពរជ័យ បវរសួរស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ  ៕ ដោយ : នាគសមុទ្រ

Advertisement
Advertisement