Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចស្រុកកំពង់សិលាឃាត់ជនជាតិចិន២នាក់ និងវៀតណាមម្នាក់ដែលគេចពីប៉ុស្តិ៍ត្រួតពិនិត្យ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចស្រុកកំពង់សិលាបានឲ្យដឹងថា គេបានឃាត់ខ្លួនជនជាតិចិន២នាក់ និងវៀត ណាមម្មាក់កាលពីថ្ងៃទី២៧តុលា បន្ទាប់ពីពួកគេបានបើករថយន្តគេចពីប៉ុស្តិ៍ត្រួតពិនិត្យនៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ខេត្ដព្រះសីហនុ ។

លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលាបានអោយដឹងថា សមត្ថកិច្ចបានឃាត់រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់​ ​បេីកបរដោយជនជាតិចិន​ មានទិសដៅពីភ្នំពេញ​ ទៅខេត្តព្រះសីហនុ​ មានអ្នករួមដំណេីរ​ចំនួន០៣នាក់​ (ទាំងអ្នក​បេីកបរ)​ មានឈ្មោះដូចខាងក្រោម​ :
ទី១-ឈ្មោះ​ Feng Yu​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិចិន​ អ្នកបេីកបរ
ទី២-ឈ្មោះ​ Gao Ying Kai ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិ​ចិន​ អ្នករួមដំណេីរ
ទី៣-ឈ្មោះ​ Vu Thi Minh Hien ភេទស្រី​ អាយុ៣០ឆ្នាំ​ ជនជាតិវៀតណាម​ អ្នករួមដំណេីរ។

លោកថា នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានត្រួតពិនិត្យឃេីញមាន៖ ម្សៅសារធាតុញៀន ម៉ាទឹកកក ចំនួន០៧កញ្ចប់ (ធំ០២កញ្ចប់​ តូច០៥កញ្ចប់​ ) កញ្ឆាក្រៀម០១កញ្ចប់តូច​ និងថ្នាំពណ៌ខៀវ០៦គ្រាប់​, ខ្នោះដៃចំនួន០១គូរ, ដំបងឆក់ចំនួន០១ដេីម, ទូរស័ព្ទដៃ​ ចំនួន០៤គ្រឿង​, រថយន្តម៉ាក​ ស្តារិច​ ពណ៌ទឹកប្រាក់​ ស្លាកលេខភ្នំពេញ​ ២AZ-៨៤៨១​ ចំនួន០១គ្រឿង​ និងវត្ថុតាងមួយចំនួនទៀត ៕ ដោយ : នាគសមុទ្រ

Advertisement
Advertisement