Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

អាកាសចរណ៍ស៊ីវិលកម្ពុជាប្រកាសអាសន្ន ពីការធ្លាក់ចុះចំនួនអ្នកធ្វើដំណើររហូត៧៧%

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រកាសឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា រយៈពេល៩ខែដើមឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមានអ្នកដំណើរអន្តរជាតិចេញ-ចូលតែ ២.០៥លាននាក់ ជាមួយនឹងអត្រាធ្លាក់ចុះ ៧៧% បើប្រៀបធៀបរយៈពេល៩ខែដូចគ្នា កាលពីដើមឆ្នាំ២០១៩ ហើយសម្រាប់ខែកញ្ញាឆ្នាំ២០២០កន្លងទៅនេះ មានអ្នកដំណើរតាម ផ្លូវអាកាសតែជាង៤ម៉ឺននាក់ប៉ុណ្ណោះ ដោយធ្លាក់ចុះ ៥៦%។

យ៉ាងណាក៍ដោយ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា បានប្រាប់អ្នកកាសែតកាលពីថ្ងៃទី២៨តុលា ដោយភ្ជាប់ស្ថានភាពបែបនេះទៅនឹងអន្តរជាតិ ថា រយៈពេល៩ខែដើមឆ្នាំ២០២០នេះ ពិភពលោកទាំងមូលទទួលរងផលប៉ះពាល់ជំងឺឆ្លងកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ ដល់វិស័យដឹកជញ្ជូន តាមផ្លូវអាកាសអន្តរជាតិ ។ លោកថា បើតាមប្រភពព័ត៌មានពីសមាគមដឹកជញ្ជូន តាមផ្លូវអាកាសអន្តរជាតិ (IATA) តំបន់អាស៊ានទាំងមូល បានទទួលរងផលប៉ះពាល់ ដោយសារជំងឺឆ្លងកូវីដ-១៩ លើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដោយខាតបង់ប្រមាណ៨៨ពាន់លានដុល្លារ បាត់បង់ការងារ ៧.៨លាននាក់ និងធ្លាក់ចុះ៥៧% នៃអ្នកដំណើរតាមផ្លូវអាកាស ៕

 

Advertisement
Advertisement

Facebook

អត្ថបទទាក់ទង

សេដ្ឋកិច្ច

លោក ស៊ីន ចាន់សិរីវុត្ថា ...

សេដ្ឋកិច្ច

បន្ទាប់ពី​ផ្អាក​ជើង​ហោះហ...

ក្នុងស្រុក

យោង​តាមតារាង​អាកាសធាតុ​រ...

error: Content is protected !!