Connect with us

Hi, what are you looking for?

ក្នុងស្រុក

អំណោយដ៍ក្រាស់ក្រែលទៀតហើយ ត្រូវបានផ្ដល់ឲ្យសាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីចាត់ចែង

ខេត្តព្រះសីហនុ ៖ អំណោយដ៍ក្រាស់ក្រែលទៀត ហើយ កាលពីព្រឹកថ្ងៃទី០៣ វិច្ឆិកា នេះ ត្រូវបានសប្បុរសជន នាំមកឲ្យសាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីមានលទ្ធភាពចាត់ចែងចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ។

ជាការឆ្លើយតបក្នុងឱកាសនោះ លោក គួច ចំរើន អភិ បាលខេត្តព្រះសីហនុ ដែលក៍ជាប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ផងដែរ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកឧកញ៉ា លោកជំទាវ ម្ចាស់សហគ្រាស ក្រុមហ៊ុន លោក លោកស្រី ជាសប្បុរសជន ក្នុងការយកចិត្តទុកដាក់ បរិច្ចាគជាថវិកា និងគ្រឿងឧបភោគបរិភោគ ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ យកទៅបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងចូលរួមចែករំលែកទៅខេត្តមួយចំនួន ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។

សូមបញ្ជាក់ថា សប្បុរសជនដែលបានបរិច្ចាគអំណោយទាំងនោះរួមមាន៖
១-លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន ឆាយ វ៉ាង គ្រុប បានឧបត្ថម្ភអង្ករចំនួន ១០តោន, មីចំនួន ៥៥កេសធំ និងទឹកស៊ីអ៉ីវ ៣៣៣យួរ រួមជាមួយឧបករណ៍ សំភារៈសម្រាប់សម្លាប់មេរោគមួយចំនួនទៀតផងដែរ ។
២-លោកឧកញ៉ា លី គួង អនុប្រធានកិត្តិយសសាខា និងលោកជំទាវបានឧបត្ថម្ភអង្ករចំនួន ៤០តោន, មីចំនួន ១.០០០កេសតូច, នំចំនួន ២.០០០ប្រអប់, ប្រេងឆាចំនួន ៥០០កេស, ពងទា ៣០.០០០គ្រាប់ និងថវិកាចំនួន ១០.០០០(មួយម៉ឺន)ដុល្លារអាមេរិក
៣-លោកស្រី នី វុទ្ធា លោកស្រី គីម ឡុង និងលោកស្រី តាំង ស៊ីវលាង បានឧបត្ថម្ភអង្ករចំនួន ១តោន, មីចំនួន ១២កេសធំ, ទឹកត្រី ២០យួរ, ទឹកស៊ីអ៉ីវ ២០យួរ, ត្រីខ ៣កេសធំ, ទឹកដោះគោខាប់ ៣កេស, ប៊ីឲចេង ២៥គីឡូក្រាម, ទឹកបរិសុទ្ធ ៥០ កេស, និងថវិកាចំនួន ២.០០០.០០០ (លាន) រៀល៕ នាគសមុទ្រ

Advertisement
Advertisement