Connect with us

Hi, what are you looking for?

ក្នុងស្រុក

គណៈ​បញ្ជា​ការ​ឯកភាពខណ្ឌ​ដូនពេញ​បើកិច្ច​ប្រជុំ ពី​ការ​ត្រៀម​ការពារ​សន្តិសុខក្នុងឱកាសបុណ្យឯករាជ្យជាតិ និង​ការ​បង្រ្កាបល្បែងស៊ីសងក្នុងមូលដ្ឋាន

នៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា នេះ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌ បាន​បើក​កិច្ច​ប្រជុំ​ពាក់ព័ន្ធទៅនឹងរបៀបវារៈមួយចំនួន រួមមាន៖

១-ការងារ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអនាម័យ ទិវាខួបឯករាជ្យជាតិ លើកទី៦៧ (៩ វិច្ឆិកា ២០២០)

២-ការងារពង្រឹងបង្កា និងបង្ក្រាបល្បែងស៊ីសងនៅតាមទីរួមផ្សារទាំង៣ និងមូលដ្ឋានសង្កាត់ទាំង១១ ។

៣-ការបង្ក្រាបទប់ស្កាត់ការជួញដូរ ចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានខណ្ឌ ។

៤-ការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមទីរួមផ្សារ និងក្នុងមូលដ្ឋានខណ្ឌ ។

៥-វិធានការបង្ក្រាបការលួចបើកអាជីវកម្មឡើងវិញក្នុងវិស័យទេសចរណ៍ដែលល្មើសការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ (រង្គសាល ខារាអូខេ ឌីស្កូ …) ។

Advertisement
Advertisement