Connect with us

Hi, what are you looking for?

ក្នុងស្រុក

គិតត្រឹម​ព្រឹក​ថ្ងៃនេះ អ្នកមានវីរុស​កូវីដ​១៩​នៅ​កម្ពុជា​កើន​ឡើង​ដល់ ៣០០នាក់ហើយ

គិត​ត្រឹម​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ អ្នកមានវីរុស​កូវីដ​១៩ នៅ​កម្ពុជា​បានកើន​សរុប​ចំនួន ៣០០នាក់ហើយ ហើយ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ១២នាក់។

តាមការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល នៅថ្ងៃនេះ សម្រាប់អ្នកដំណើរ​មក​ពី​ក្រៅប្រទេស គឺ​មិន​មាន​អ្នក​វិជ្ជមាន​កូវីដ​១៩​នោះទេ តែសម្រាប់អ្នក​ប៉ះពាល់​ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ដែលត្រូវ​ធ្វើតេស្ត​ចំនួន ១១៦៦នាក់ នៅ​ល្ងាចមិញ​គេ​បានរកឃើញ​វិជ្ជមាន​ចំនួន៣នាក់ រួម​មាន ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា, លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម និង​ ឯកអគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម ដែលបច្ចុប្បន្ន​ពួក​គេ​កំពុង​សម្រាកព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត៕

Advertisement
Advertisement