Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

យុទ្ធនាការ «១ដុល្លារសម្រាប់កុមារកម្ពុជា» ត្រឹម២៤ម៉ោង ទទួលបានប្រាក់ជាង ១៣ម៉ឺនដុល្លារ ពីអ្នកប្រើប្រាស់​បណ្តាញ​សង្គម

ក្រោយ​ពី​បាន​ប្រកាស​ពី​យុទ្ធនាការ «១ដុល្លារសម្រាប់កុមារកម្ពុជា ឬ 1 Dollar Challenge for Cambodia Children» គិតត្រឹម​រយៈ​ពេល​២៤ម៉ោង មានប្រាក់ចំនួនជាង ១៣ម៉ឺនដុល្លារ ត្រូវ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្ទេរទៅ​កាន់​គណនីមន្ទីរពេទ្យ​កុមារ​អង្គរ។

សាយ ដែលជា​ស្ថាបនិកក្នុងការរ៉ៃអង្គាសនេះ និង​កំពុង​តែ​រត់​បន្ត​ពី​ខេត្ត​បាត់ដំបង ទៅ​កាន់ខេត្ត​ប៉ៃលិន ក្នុងដំណើរបេសកកម្ម «រត់ដើម្បីមនុស្សធម៌ជាមួយសាយ» បានថ្លែងថា ខ្លួនរំភើបណាស់បន្ទាប់ពីទទួល​បាន​ព័ត៌មានពីខាងមន្ទីរពេទ្យ ហើយ​ខ្លួន​រំពឹងថា Challenge ១ដុល្លារនេះ មិន​ត្រឹម​តែ​អាច​ជួយ​ដល់​មន្ទីរពេទ្យ​កុមារអង្គរ ក្នុង​ដំណើរ​កម្មវិធី​រត់​របស់​លោក​ប៉ុណ្ណោះទេ ប៉ុន្តែ​ទោះជា​រយៈ​ពេល ៩៩ថ្ងៃ នៃ​ការ​រត់​របស់​លោក​បាន​បញ្ចប់​ក៏​ដោយ Challenge ១ដុល្លារ ដែលមាន​ការ​ជួយ​ពីសំណាក់បងប្អូន​ប្រជាជនទាំងអស់ ក៏​នៅ​តែបន្ត​ជួយ​ដល់​មន្ទីរពេទ្យ​រហូត​ទៀតផង…»។

សូម​បញ្ជាក់ថា ថវិកា​ដែលទទួលបាន​ពី «១ដុល្លារសម្រាប់កុមារកម្ពុជា ឬ 1 Dollar Challenge for Cambodia Children» របស់​អ្នកប្រើប្រាស់​បណ្តាញសង្គមហ្វេសប៊ុក គិត​ត្រឹម​ម៉ោង​៤រសៀល​ថ្ងៃទី១២ ខែវិច្ឆិកា ទទួលបានចំនួនប្រមាណ ៥៤១លានរៀល (១៣,២ម៉ឺនដុល្លារ) ហើយ​បើគិតចំនួនសរុបទាំងអស់ថវិកាទទួលបានប្រមាណ ៧៥១លានរៀល (១៨,៣ម៉ឺនដុល្លារ) ខណៈគោលដៅរបស់ សាយ គឺត្រូវការ ១ពាន់លានរៀល៕

Advertisement
Advertisement