Connect with us

Hi, what are you looking for?

អន្តរជាតិ

ពលរដ្ឋ​មីយ៉ាន់ម៉ារាប់ពាន់នាក់អបអរ​ជ័យ​ជម្នះ​របស់លោកស្រី អ៊ុង សានស៊ូជី ខណៈ​ក្រុមយោធា​បដិសេធ​លទ្ធផល​ឆ្នោត

(មីយ៉ាន់ម៉ា)៖ ក្រុម​អ្នកគាំទ្រ​របស់លោកស្រី អ៊ុង សានស៊ូជី រាប់ពាន់នាក់បាន​នាំគ្នាដើរ​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ដោយ​ពាក់អាវក្រហម និង​គ្រវីទង់ផង ដើម្បី​អបអរសាទរ​ជោគជ័យ​គណបក្សរបស់លោកស្រី ស៊ូជី នៅ​ក្នុង​ការ​បោះឆ្នោត​កាលពីដើមសប្តាហ៍នេះ​។

កាលពី​ថ្ងៃ​ច័ន្ទ​ គណបក្ស​កាន់​អំណាច​រប​ស់​ប្រទេស​នេះ​បាន​ប្រកាស​ថា​ ពួកគេ​បាន​ឈ្នះ​អាសនៈ​គ្រប់​គ្រាន់​នៅ​ក្នុង​សភា ​ដោយ​ផ្អែកលើ​ការ​រាប់​សន្លឹក​ឆ្នោត​ក្រៅផ្លូវការ​។ តែក្រុម​ប្រឆាំង​ដែល​គាំទ្រ​ដោយ​យោធា ​បាន​ទាត់ចោល​លទ្ធផល​នេះ​។​

បន្ទាប់ពី​មានការ​អបអរសាទរ​ពី​ជ័យជម្នះ ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋធានី​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ពុធ​ បន្ទាប់ពី​គណបក្សប្រឆាំង​ដ៏​ធំ​ដែល​គាំទ្រ​ដោយ​យោធា​ បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ចុងក្រោយ​ ដោយ​លើកឡើង​ពី​ភាព​អយុត្តិធម៌​៕

Advertisement
Advertisement