Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​ចុះឃាត់ខ្លួន​ស្រ្តីម្នាក់ពី​កន្លែង​លក់ត្រី តាមដីកាតុលាការ ពីបទរំលោភ​លើលំនៅឋាន និង​បរិហាកេរ្តិ៍

(កណ្តាល)៖ ស្រ្តីវ័យ​២៦ឆ្នាំម្នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាលចុះទៅធ្វើការឃាត់ខ្លួន​កាលពីវេលាម៉ោង​ប្រមាណ ៧ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ ទីកន្លែងលក់ត្រី​មួយ​កន្លែង​ក្នុង​ស្រុកស្អាង ខេត្ត​កណ្តាល។

យោង​តាម​ដីការបង្គាប់​ឲ្យ​នាំខ្លួន របស់ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្តាល ស្រ្តីរូបនោះ​ឈ្មោះ ហុក ស្រីណុច អាយុ​២៦ឆ្នាំ រស់នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ជាប់ចោទពីបទ៖ រំលោភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

បច្ចុប្បន្ន​ស្រ្តីរូបនោះ ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​កណ្តាល ដើម្បី​បន្ត​នីតិវិធី៕

Advertisement
Advertisement