Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាកាសធាតុចុះត្រជាក់ ក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខភាព

ភ្នំពេញ៖ ដោយសារអាកាសធាតុចាប់ផ្ដើមចុះត្រជាក់នាព្រឹកថ្ងៃទី ១៦ វិច្ឆិកានេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស ដោយអំពាវនាវឲ្យពលរដ្ឋទូទៅបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព។

ក្រសួងនេះបានបញ្ជាក់នៅលើសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួនថា បច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល ហើយខ្យល់ត្រជាក់ នៃរដូវរងារបានមកដល់ហើយ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពី អាកាសធាតុចុះត្រជាក់នេះ ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅ ក្នុងតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង នូវសារអប់រំសុខភាព ការបង្ការ សុខភាព ដូចខាងក្រោមនេះ ៖
កុមារ និងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់ ពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួនគាត់។ តែ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះវាអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ ៕

 

Advertisement
Advertisement