Connect with us

Hi, what are you looking for?

ក្នុងស្រុក

រៀនរួមភេទតាមអនឡាញ ឥឡូវ​ខាងស្រីបង្រៀនឲ្យ​ផ្ញើលុយ​តាម Western Union ម្តង

គណនីហ្វេសប៊ុករបស់ស្រីស្អាត និងសារគំរាមទារប្រាក់

ភ្នំពេញ៖ នៅយប់មិញនេះ លោក ដួង តារា ដែល​គេ​ដឹងថា ជាមន្រ្តីខុទ្ទកាល័យ​សម្តេចនាយករដ្ឋមន្រ្តី បាន​បង្ហោះសារ​នៅ​លើ​បណ្តាញសង្គម ដោយ​ប្រាប់​ឲ្យ​បងប្អូនប្រជាពលរដ្ឋ ពិសេស​ប្រុសៗ ត្រូវប្រយ័ត្នចូលអន្ទាក់ស្រីស្អាតតាមអនឡាញ ព្រោះ​មាន​ករណីបុរស​ម្នាក់​ត្រូវ​ស្រីស្អាតគំរាមទារប្រាក់ ក្រោយ​ថតវីដេអូអាក្រាតឲ្យគេមើល។

គណនីហ្វេសប៊ុករបស់ស្រីស្អាត និងសារគំរាមទារប្រាក់

លោក ដួង តារា បាន​សរសេរថា «មុននេះបន្តិច មានប្អូនប្រុសម្នាក់បានខលមកខ្ញុំទាំងយប់ជាមួយនឹងសម្លេងភ័យៗនិយាយចេញមកញ័រៗ។ ខ្ញុំសួរគាត់ថាម៉េចបានជាប្អូនខលមកទាំងយប់ម៉ោង១១អញ្ចឹង? តើមានអ្នកណាធ្វើការម៉ោងនេះ? ហេតុអ្វីមិនរង់ចាំស្អែក? ប្អូនប្រុសប្រាប់ថា រង់ចាំមិនបានទេបង ព្រោះមានគេគម្រាមទារលុយ ទាំងយប់ ។ ខ្ញុំសួរថាស្រីឬប្រុស? គាត់ថាស្រី ព្រោះគាត់បាននិយាយគ្នាតាមវីដេអូខលតាម facebook messenger ដោយប្រើវិធីរួមភេទតាម wifi »។

ខាងស្រីស្អាត (ទំនងដូចជាបរទេស) បានថតរូបនិងវីដេអូខាងបុរសទុកទាំងអស់ ហើយគម្រាមទារលុយ $300 ទើបលុបចោល។ មកទល់ម៉ោងនេះគឺទម្លាក់ថ្លៃនៅសល់ $200 ..ចុងក្រោយគឺនៅសល់ $120។ មុខវិជ្ជានេះរៀនអស់លុយហើយភ័យបះសក់ ព្រោះខាងស្រីស្អាតគម្រាមថា បើមិនបង់លុយ គឺនឹងបង្ហោះតាម Youtube ។ ស្អែកស្រីស្អាតនឹងបង្រៀនខាងប្រុសអោយចេះបង់លុយតាម Western Union ។

ចំពោះករណីនេះ លោក ដួង តារា បានប្រាប់​បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវវ័យសូមប្រុងប្រយ័ត្នជាប់អន្ទាក់ស្រីស្អាតអនឡាញ ព្រោះនេះជាវិធីរកលុយរបស់ពួកគេ ដែលធ្វើឲ្យ​ប៉ះពាល់ដល់មុខមាត់កិត្តិយសខ្លួនឯងផង ប្តីប្រពន្ធ និងក្រុមគ្រួសារ ព្រមទាំងទីកន្លែងធ្វើការងារទៀតផង៕

Advertisement
Advertisement