កាលពីប៉ុន្មានថ្ងៃមុន ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវបានគណនីហ្វេសប៊ុកមួយធ្វើការបរិហាកេរ្តី៍លើបណ្តាញសង្គម ដោយចោទប្រកាន់រឿងស្រីញី ហើយឥឡូវនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយទៀតក៏បានធ្វើការបរិហាកេរ្តិ៍ទៅលើស្នងការខេត្តតាកែវដែរ។
យ៉ាងណាក៏ដោយ ករណីនេះ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏បានចេញប្រកាសភ្លាមៗ ដោយស្នើដល់ម្ចាស់គណនីហ្វេសប៊ុកដែលបរិហារកេរ្តិ៍នោះចូលមកបំភ្លឺ និងថ្កោលទោសចំពោះការបង្កើតព័ត៌មានក្លែងក្លាយធ្វើមានការភាន់ច្រឡំ និងធ្វើឱ្យបាត់បង់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋមកលើសមត្ថកិច្ច។
គួររំលឹកដែរថា កាលពីប៉ុន្មានខែមុននេះ ក៏មានការបរិហារស្រដៀងគ្នានេះដែរទៅលើអភិបាលខេត្តកែបដែលទើបឡើងកាន់តំណែងថ្មី ហើយមកទល់ពេលនេះ គេមិនទាន់ឃើញសមត្ថកិច្ចស្វែងរកឃើញការពិតនៅឡើយទេ៕