Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពុទ្ធោ.. គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញសម្លាប់៩នាក់ របួស១៨នាក់

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាដែលនៅតែជាក្ដីកង្វល់

ភ្នំពេញ ៖ រយៈពេលជិតមួយឆ្នាំហើយដែលភ្នាក់ងារប៉ូលិសចរាចរណ៍ បានអនុវត្តការរឹតបន្តឹងទៅលើបទល្មើសចរាចរណ៍ ដោយការពិន័យជាលុយច្រើនៗ ប៉ុន្តែវិធានការនេះត្រូវបានគេកត់សម្គាល់ឃើញថា ហាក់ពុំមានប្រសិទ្ធភាពទាល់តែសោះខណៈដែលគ្រោះថ្នាក់ចរាចរណ៍នៅនៅតែស្ថិតក្នុងតួលេខខ្ពស់ដដែល ។ គ្រាន់តែមួយថ្ងៃប៉ុណ្ណោះគឺកាលពីថ្ងៃទី ៣ធ្នូ ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបានផ្ដាច់ដល់ជីវិតមនុស្សយ៉ាងហោចណាស់៩នាក់ និង១៨នាក់ទៀតរងរបួស ។ នេះបើយោងតាម របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាដែលនៅតែជាក្ដីកង្វល់

របាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំង ១៨លើកនោះ គឺបណ្ដាលមកពី ៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, កត្ដាយាន, ប្រជែងគ្រោះថ្នាក់ និងមិនគោរពសញ្ញា ៕

Advertisement
Advertisement