Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

បិទ​បញ្ចប់​ការ​ប្រមូល​ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន ឆ្នាំ២០២០នេះខេត្ត​ព្រះសីហនុ​ប្រមូល​បានជិត៩ពាន់លានរៀល

ព្រះសីហនុ – តាម​របាយការណ៍​របស់​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹងថា ក្នុងឆ្នាំ​២០២០នេះ មាន​យានយន្ត​ចំនួន ១៦ ២៥០ គ្រឿងបាន​ចូល​មក​បង់ពន្ធ ដោយ​ទទួល​បាន​ប្រាក់ពន្ធសរុប​ចំនួន ៨ ៨៩៦ ៥១០ ០០០៛ ដែល​ចំនួនឃើញថា មាន​ការ​កើន​ឡើង ២៥% បើធៀប​នឹង​ឆ្នាំ​២០១៩។

ប្រជាពលរដ្ឋ​ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននៅខេត្តព្រះសីហនុ

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានថ្លែងថា ការ​កើន​ឡើង​នូវ​ចំណូលពន្ធនេះ គឺបញ្ជាក់ឲ្យឃើញថា បងប្អូនម្ចាស់មធ្យោបាយទាំងអស់គាត់មាន​ការ​ភ្ញាក់​រលឹកមកបង់ពន្ធទាន់ពេលវេលា។

លោកប្រធានសាខាពន្ធដារបានបន្តទៀតថា ជាទូទៅក្រោយការបញ្ចប់នូវការបង់ពន្ធប្រចាំឆ្នាំជារៀងរាល់ឆ្នាំខាងសាខាពន្ធដារខេត្តព្រះសីហនុតែងតែមានការពិន័យទៅលើយានជំនិះគ្រប់ប្រភេទដែលមិនបានចូលរួមក្នុងការបង់ពន្ធដើម្បីជាការឆ្លុះបញ្ចាំងពីលទ្ធផលកន្លងមកថា តើការចូលប្រកាសបង់ពន្ធនាឆ្នាំកន្លងមករបស់អស់លោក លោកស្រីដែលជាម្ចាស់យានយន្តមានការរីកចម្រើនឬមានការថយចុះ។ ហើយដើម្បីជាលទ្ធផលឆ្លុះបញ្ចាំងនៃលទ្ធផលនេះខាងក្រុមការងារសាខាពន្ធដារខេត្តព្រះសីហនុត្រូវតែមានយុទ្ធនាការមួយក្នុងការត្រួតពិនិត្យ នឹងធ្វើការពិន័យ។

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ

ជាមួយ​គ្នា​នេះ​ដែរ លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋចូលរួមសហការនិងយល់ដឹងអំពីការបង់ពន្ធចូលរដ្ឋ, ហើយលោកសង្ឃឹមថា ក្នុងឆ្នាំ២០២១ខាងមុខនេះនឹងមានការកើនឡើងនៃការបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ៕

Advertisement
Advertisement