Connect with us

Hi, what are you looking for?

ក្នុងស្រុក

សាហាវមែន! ជនជាតិចិនសម្លាប់ជនជាតិចិន​គ្នា​ឯង​ រួចញាត់ចូល​​ក្នុង​ឡានយក​ទៅប្លុងចោល

ជនសង្ស័យជនជាតិចិនទាំង៣នាក់

ព្រះសីហនុ – តាម​របាយការណ៍​របស់​សមត្ថកិច្ច​ដែលទើបបង្ហាញ​នៅ​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ គេ​បាន​ប្រទះឃើញសាកសពបុរស​ជនជាតិចិន​ម្នាក់​នៅ​ក្នុងរថយន្ដ Highlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3012 ចតទុកចោលនៅបណ្ដោយវិថីលេខ៨៣៥ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

បន្ទាប់មក​នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ LI FENG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ជាសន្ដិសុខកាស៊ីណូជៀវឡុងជូរ ស្នាក់នៅកាស៊ីណូជៀវឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ខណៈពេលជននេះ រួមនឹងបក្ខពួកបម្រុងគេចខ្លួនពីកន្លែងស្នាក់នៅ។ ក្រោយពេលសាកសួរ និងតាមការចង្អុលបង្ហាញពីសាក្សី ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្ម កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ នៅកាស៊ីណូជៀវឡុងជូរ ដោយរូបគេនិងបក្ខពួកបានយកសាកសពចុះពីជាន់លើនៃកាស៊ីណូ ចុះមកក្រោមដាក់ចូលក្នុងរថយន្ដម៉ាក High lander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3012 យកទៅប្លុងចោល ។

សាកសពជនរងគ្រោះ

បើតាម​សមត្ថកិច្ច​ករណីឃាតកម្ម​នេះ គឺមាន​ជនសង្ស័យ​ចំនួន៣នាក់ ៖

១-ឈ្មោះ Li Feng ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរៈសន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖EE6258754 ស្នាក់នៅកន្លែងកើតហេតុ ។(ជាចារី)

២-ឈ្មោះ Yu Yan Long ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរៈសន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖EH1515086 ស្នាក់នៅកន្លែងកើតហេតុ ។(ជាសហចារី)

៣-ឈ្មោះ Tu Lin ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរៈអ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន កាន់លិខិត ឆ្លងដែនលេខ៖G53041257 ស្នាក់នៅកន្លែងកើតហេតុ ។(អ្នកសមគំនិត)

ជនសង្ស័យជនជាតិចិនទាំង៣នាក់

បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្ដតាមផ្លូវច្បាប់៕

ដោយ នាគសមុទ្រ

Advertisement
Advertisement