Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោដាក់ការសង្ស័យលើករណីមួយ ដែល​នាំ​ឲ្យ​មាន​ការ​ចម្លង​កូវីដ​១៩​មក​ដល់សហគមន៍

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

តាម​រយៈ​សារ​ជាសំឡេង​ផ្ញើជូនជនរួម​ជាតិ​នៅយប់ថ្ងៃទី៤ ខែធ្នូ នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការប៉ាន់ស្មានថា ការផ្ទុះកូវីដ១៩​ចូលសហគមន៍ ពោលគឺព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺអាចនឹងកើតចេញពីការធ្វើចត្តាឡីស័ក​មិនគ្រប់​១៤ថ្ងៃរបស់​ជនបរទេស​មួយចំនួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេច​តេជោ លើកឡើង​ថា កន្លងមកនេះ រាជរដ្ឋាភិបាល បានបន្ធូរបន្ថយ​ដល់ការធ្វើចត្តាឡីស័ក​របស់​អ្នកជំនួញ អ្នកបច្ចេកទេស អ្នកជំនាញ និង​អ្នកសេដ្ឋកិច្ច​ជាដើមដែលមកពីបរទេស ដែលតម្រូវ​ឱ្យធ្វើចត្តាឡីស័ករយៈពេលខ្លីប៉ុណ្ណោះ ពោលគឺមិនគ្រប់១៤ថ្ងៃ ដូចអ្នកមកពីបរទេសដទៃឡើយ។ ក្នុងនោះ​អាច​មានអ្នកដែលបានប្រាស្រ័យទាក់ទង​ជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ហើយបណ្តាលឲ្យ​មានការឆ្លងកូវីដ១៩​តែម្តង៕

Advertisement
Advertisement