Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងអនុញ្ញាតឱ្យអគារកាណាឌីយ៉ា បើកទ្វារវិញថ្ងៃទី ៩ ធ្នូ តែធនាគារចិន ដែលនៅក្នុងនោះចាំដល់ថ្ងៃទី១៧ ធ្នូ

ភ្នំពេញ:ក្រសួងសុខាភិបាលកាលពីថ្ងៃទី ៧ធ្នូម្សិលមិញ បានអនុញ្ញាតឱ្យអគារកាណាឌីយ៉ាបើកទ្វារដំណើរការឡើងវិញ នៅថ្ងៃទី ៩ធ្នូស្អែកនេះខណៈធនាគារធនាគារចិន ដែលនៅក្នុងនោះ ត្រូវបានឲ្យបន្តបិទរហូតដល់ថ្ងៃទី ១៧ ខែ ធ្នូ ។

គារកាណាឌីយ៉ាដ៏ស្កឹមស្កៃ

នៅក្នុងលិខិតមួយច្បាប់របស់លោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ញើទៅកាន់លោក ពង់ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា បានឲ្យដឹងថា តាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធនាគារកាណាឌីយ៉ា នឹងត្រូវដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ តទៅ។

តែយ៉ាងណាក្ដីសម្រាប់ធនាគារចិន ដែលស្ថិតនៅក្នុងអគារកាណាឌីយ៉ា ដែលរកឃើញបុគ្គលិកម្នាក់មានផ្ទុកកូវីដ១៩ នឹងត្រូវបិទដំណើរការបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

បើតាមលិខិតនោះ បុគ្គលិកទាំងអស់ដែលធ្វើការនៅអគារកាណាឌីយ៉ាន នឹងត្រូវធ្វើតេស្តជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។សូមបញ្ជាក់ថា អគារកាណាឌីយ៉ាត្រូវបានក្រសួងសុខាភិបាលបញ្ជាឲ្យបិទទ្វារកាលពីថ្ងៃទី ៣ខែ ធ្នូឆ្នាំ ២០២០ បន្ទាប់ពីរកឃើញថា បុគ្គលិកម្នាក់នៃធនាគារចិន ដែលនៅក្នុងនោះ មានផ្ទុកមេរោគ កូវីដ-១៩ ៕

Advertisement
Advertisement