Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ឈុត «ព្រះថោងតោងស្បៃនាងនាគ» ត្រូវ​បាន​បង្ហាញ​ក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០

ឈុត

បាងកក – ឈុត «ព្រះថោងតោងស្បៃនាងនាគ» ត្រូវ​បាន​បង្ហាញជូនពិភពលោក​ ក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ដែលរៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹក កាលពីរាត្រី​ថ្ងៃអាទិត្យ កន្លងទៅនេះ ដែលមានការ​ចូលរួម​ពីលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃផងដែរ។

ឈុតរបស់ខ្មែរនេះ ត្រូវ​បាន​នាំយកទៅ​បង្ហាញ​ដោយ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។

ឈុត «ព្រះថោងតោងស្បៃនាងនាគ» ដែលត្រូវបង្ហាញនៅក្នុងព្រឹត្តិតការណ៍សូត្ររបស់ថៃ

សូម​បញ្ជាក់ថា គោលបំណងនៃការចូលរួមព្រឹត្តិការណ៍ខាងលើ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយសថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់ តំណាងឱ្យប្រទេសចំនួន ១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ។

សូមជម្រាបថា ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) ព្រមទាំង​រឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។ រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជូនអង្គទូតតំណាងប្រទេសនានា ធ្វើការដើរបង្ហាញឈុតសម្លៀកបំពាក់ផលិតចេញពីសូត្រថៃ ដល់មហាជននៅក្នុងកម្មវិធីរាត្រីស្រមោល-ស៕

Advertisement
Advertisement