Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ខេត្តព្រៃវែងជាខេត្តផលិតស្រូវបានច្រើនជាងគេ ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម​បានបញ្ជាក់ថា ខេត្តព្រៃវែងជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ។

ដោយឡែកការងារដាំដុះស្រូវរដូវវស្សានៅក្នុងឆ្នាំ២០២០ នេះ ខេត្តព្រៃវែងអនុវត្តបានលើផ្ទៃដីប្រមាណ ២៨០ ៣៩៩ ហ.ត។ រីឯការងារប្រមូលផលស្រូវវិញ គិតមកទល់ថ្ងៃទី៥ ខែធ្នូ ខេត្តសម្រេចប្រមូលផលបានចំនួន ២១៥ ៣៩៩ហ.ត ស្មើនឹង ៧៧% នៃផ្ទៃដីសរុប និងទទួលបានទិន្នផលជាមធ្យមប្រមាណ ៣.២៣ ត/ហ.ត ហើយទទួលបានបរិមាណផលសរុបចំនួន ៦៩២ ៣០២ តោន។

ទន្ទឹមនឹងជាខេត្តនាំមុខគេក្នុងការផលិតនូវផលិតផលកសិកម្ម ខេត្តព្រៃវែងក៏ជាខេត្តឈានមុនសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសជិតខាងតាមផ្លូវគោក និងផ្លូវទឹកផងដែរ ដោយ​យោងតាមរបាយ ការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបង្ហាញថា គិតចាប់ តាំងពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បរិមាណផលស្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងសរុបមានចំនួន ៧១៩ ៦៩៣តោន ដោយឡែក គ្រាន់តែមួយសប្តាហ៍កន្លងមក បរិមាណស្រូវចំនួន ៦៩ ៤៣៤តោនត្រូវបាននាំចេញពីខេត្តព្រៃវែងទៅកាន់ប្រទេសជិតខាង៕

Advertisement
Advertisement