Connect with us

Hi, what are you looking for?

អន្តរជាតិ

Namibia បង្វឹកឆ្កែឲ្យចេះហិតរកក្លិន កូវីដ-១៩

ឆ្កែដែលគេបង្ហាត់ឲ្យហិតក្លិនរកកូវីដ-១៩

ណាមីបៀ​ ៖ ប្រទេសណាមីបៀ​(Namibia) ដែលស្ថិតនៅទ្វីបនិរតី នៃទ្វីបអាហ្រ្វិក បានចាប់ផ្ដើមគម្រោងបង្ហាត់ និងដាក់ពង្រាយសត្វឆ្កែហិតក្លិនរក COVID-19​ ។ នេះបើតាមការចេញ​ផ្សាយ របស់ស៊ីនហួ កាលពីល្ងាចថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

ឆ្កែដែលគេបង្ហាត់ឲ្យហិតក្លិនរកកូវីដ-១៩

គម្រោងខាងលើបង្កើតឡើងដោយមហាវិទ្យាល័យបសុវេជ្ជសាស្ត្រ នៃសាក​លវិទ្យាល័យណាមីបៀ (University of Namibia) ដែលទទួលបានការគំាទ្រពីក្រសួងសុខាភិបាល នៃប្រទេសអាហ្វ្រិកមួយនេះ។

ពូជសត្វឆ្កែប៊ីហ្គល (Beagles) ជាច្រើនក្បាល ត្រូវបានគេបង្ហាត់ឱ្យចេះហិតរក COVID-19 នៅតាមអាកាសយានដ្ឋាន សាលារៀន, ពហុកីឡដ្ឋាន និងទីប្រជុំជាដើម។ វាក៍ត្រូវបានគេបង្ហាត់ ឱ្យចេះកំណត់ពីកម្រិតម៉ូលេគុល​ នៃសំណាក ផងដែរ៕
Advertisement
Advertisement