Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

អគារពាណិជ្ជកម្ម​កម្ពស់៣៤ជាន់ បុកគ្រឹះសាងសង់នៅ​ខេត្តព្រះសីហនុ បើទោះ​កំពុង​ស្ថិត​ក្នុង​វិបត្តិកូវីដ១៩

-

ព្រះសីហនុ – គម្រោងអាគារពាណិជ្ជកម្មកម្ពស់ ៣៤ជាន់ របស់ក្រុមហ៊ុនចិន CLOUD ដែលមានតម្លៃជាង ២០០លានដុល្លារ បាន​បុកគ្រឹះសាងសង់​ហើយ​កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២០ម្សិលមិញ ហើយជាជំហានទី១ នឹង​មាន​ការ​សាងសង់បន្ទប់ខុនដូ និងផ្ទះវីឡាប្រមាណជាង ៩០០បន្ទប់។

ទាំងអស់នេះបញ្ជាក់ឲ្យឃើញថា ដោយមានទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំធ្វើឲ្យ​ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយអ្នកវិនិយោគទុនបរទេសមានជំនឿទុកចិត្តមកលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចនេះហើយទើបគេហ៊ានចំណាយបោះទុនរាប់រយលានដុល្លារមកលើទឹកដីប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ។

ជាមួយ​គ្នា​អ្នកវិនិយោគទុន នៃប្រទេសចិនក៏បានស្នើ​ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្តលើអ្នកវិនិយោគទុនប្រទេសចិន ទោះបីជាជួបនូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ក៏ប្រទេសចិនមិនបោះបង់ចោល នឹងបន្តការអភិវឌ្ឍន៍ វិនិយោគ គ្រប់វិស័យនៅក្នុងខេត្តព្រះសីហនុដែរ៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement