Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេធាវីបដិសេធការផ្សាយ ដែល​ធ្វើឲ្យ​ប៉ះពាល់​ ឯកឧត្តម ថន វីរៈ ទីប្រឹក្សា​សម្តេច​ក្រឡាហោម និង​ទាមទារឲ្យ​មាន​ការ​កែតម្រូវ

-

ភ្នំពេញ – មេធាវីរបស់ ឯកឧត្តម ថន វីរៈ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានធ្វើលិខិតមួយទៅ​ លោក ផែង វណ្ណៈ ប្រធានអង្គភាពសារព័ត៌មាន Peng Vannak News បដិសេធអត្ថបទមួយចុះផ្សាយ មានចំណងជើងថា៖ «ឈ្មួញរកស៊ីដីល្បីខាងបោកប្រាស់ប្រជាពលរដ្ឋ ក្លាយជាទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ» ដោយចាត់ទុកថា ការផ្សាយនេះ ប៉ះពាល់សិទ្ធិបុគ្គល កិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយទាមទារឲ្យកែតម្រូវ និងសុំទោសជាសាធារណៈ។

ជុំវិញការផ្សាយព័ត៌មានដែលមានភ្ជាប់ថ្នាក់ដឹកនាំ ឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃម្សិលមិញ បានបញ្ជាក់ក្នុងគណនីរបស់លោកថា៖ «ខុទ្ទកាល័យសម្តេចក្រឡាហោម បានឃើញក្នុងបណ្តាញសង្គម ចុះផ្សាយព័ត៌មានទាក់ទងនឹង ឯកឧត្តម ថន វីរៈ ដែលមានតួនាទីជាទីប្រឹក្សា សម្តេចក្រឡាហោម ។ ការចុះផ្សាយនោះ បាននិយាយរិះគន់ ប៉ះពាល់ដល់កិត្តិយសរបស់ ឯកឧត្តម ថន វីរៈ។ ខុទ្ទកាល័យសម្តេចក្រឡាហោម បានទទួលការណែនាំឲ្យធ្វើការស្រាវជ្រាវបញ្ហានេះដើម្បីស្វែងរកការពិត និងយុត្តិធម៌ ជូនភាគីទាំងសងខាង៕

Advertisement
Advertisement