Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកនាំពាក្យ​ក្រើនរំលឹកប្រជាពលរដ្ឋ សូមកុំមើលស្រាលលើលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​

លោកជំទាវ ឱ​ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​

(ភ្នំពេញ) – លោកជំទាវ ឱ​ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ថា «សូមកុំមើលស្រាលលើលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ធ្វើឲ្យយើងងាយភ្លេចវីរុសកូវីដ-១៩​ ដែលងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពឲ្យវីរុសកូវីដ-១៩ សប្បាយរីករាយក្នុងការវ៉ៃឡុកសរីរាង្គយើងដោយងាយស្រួល​ និងដោយមិនដឹងខ្លួនបានគ្រប់ពេលវេលា​ គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែង…»។

លោកជំទាវ ឱ​ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​

លោកជំទាវ​ បានបន្តថា​ ការធ្វេសប្រហែសរបស់បុគ្គល​ និងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩​ ក្នុងគ្រួសារ​ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ​ ការខិតខំអនុវត្តន៌វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន​ ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួន​សម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជាភារកិច្ចរបស់បុគ្គលម្នាក់។

ឆ្លៀតនាឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បានអំពាវនាវ​ ដល់ប្រជាពលរដ្ឋទាំងអស់​ បន្តអនុវត្តន៏នូវវិធានការ​ ៣ការពារ​ ៖​ ពាក់ម៉ាស់​ លាងដៃញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង​ និង​ វិធានការ​ ៣កុំ​ ៖​ កុំទៅកន្លែងមានមនុស្សច្រើនកុះករ​ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល​ ប្រើម៉ាស៊ីនត្រជាក់ច្រើន​ និងកុំប៉ះពាល់គ្នា​ ដូចជាការជួបគ្នា​ កុំចាប់ដៃគ្នា​ កុំឱបគ្នា​ កុំកៀកកគ្នា​ ជាដើម៕

Advertisement
Advertisement