Connect with us

Hi, what are you looking for?

អន្តរជាតិ

ព្យុះ ធ្វើ​ឲ្យ​ខេត្ត​នៅ​ភាគ​ឦសាន្ត​ប្រទេស​ហ្វីលីពីនជន់លិច មនុស្ស​រាប់ពាន់នាក់ត្រូវ​ជម្លៀស​ចេញពី​ផ្ទះ

(ហ្វីលីពីន) – សារព័ត៌មាន VNA បានផ្សាយថា ដោយសារ​ភ្លៀងធ្លាក់ខ្លាំងធ្វើ​ឲ្យ​ជន់លិចភូមិជាច្រើន និងបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

មន្រ្តីមូលដ្ឋានបានថ្លែងថា ទឹកជំនន់នេះបានឈានដល់ជម្រៅត្រឹមចង្កេះនៅក្នុងទីប្រជុំជនចំនួន ១៤ នៅជ្រលងភ្នំ Cagayan នៅភាគឦសាន្ត នៃកោះលូហ្សុន (Luzon) ដោយបានបង្ខំឱ្យមនុស្សប្រមាណជិត ១ម៉ឺននាក់ត្រូវភៀសខ្លួនស្វែងរកទីជំរកនៅក្នុងមជ្ឈមណ្ឌលបន្ទាន់។

ទឹកជំនន់កំពុងវាយប្រហារប្រទេសហ្វីលីពីន

ទឹកភ្លៀងដែលបានធ្លាក់ខ្លាំងដោយខ្យល់មូសុងឥសាននេះ បានធ្វើឲ្យ​ទំនប់វារីអគ្គិសនី Magat ឡើងជិតដល់កម្រិតធ្ងន់ធ្ងរ ហើយការបញ្ចេញទឹកបានគំរាមកំហែងក្នុងការបង្កឲ្យ​មានទឹកជំនន់កាន់តែអាក្រក់។

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានលង់ទឹកស្លាប់នៅក្នុងខេត្តចំនួន ២ នៅលើកោះ Mindanao នៅភាគខាងត្បូង ខណៈដែលមនុស្ស ២នាក់បានស្លាប់ដោយសារការរអិលបាក់ដីដោយសារភ្លៀងនៅភាគកណ្តាលនៃខេត្ត Leyte។

ប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយមួយនេះត្រូវបានវាយប្រហារដោយព្យុះ និងព្យុះទីហ្វុងជាមធ្យម ២០ដងជារៀងរាល់ឆ្នាំ។ យ៉ាងហោចណាស់មនុស្ស ១៤៨នាក់បានស្លាប់ និងផ្ទះរាប់សិបម៉ឺនខ្នងត្រូវបានបំផ្លាញដោយសារព្យុះទីហ្វុងកាលពីពេលថ្មីៗក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕

Advertisement
Advertisement