Connect with us

Hi, what are you looking for?

ក្នុងស្រុក

អន្ទាក់សត្វព្រៃជាង១០០ខ្សែ ត្រូវជនល្មើសដាក់ពង្រាយ​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃស្រែពក

__

(មណ្ឌលគិរី) – អន្ទាក់ខ្សែគោ និងអន្ទាក់ខ្សែកាបជាង១០០ខ្សែ ត្រូវជនសង្ស័យរាយ និងលួចដាក់សម្រាប់ទាក់ចាប់សត្វព្រៃនៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃស្រែពក ត្រូវបានមន្រ្តីឧទ្យានុរក្ស សាប្រមូល និងដោះយកទៅកម្ទេចចោល ខណៈពេលមន្រ្តីឧទ្យានុរក្សចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ។

__

ការចុះល្បាតរួចដោះប្រមូល និងសាអន្ទាក់យកទៅកម្ទេចចោលខាងលើនេះ បាន​ធ្វើឡើងកាលពីសប្ដាហ៍ទី២ នៃធ្នូ ឆ្នាំ២០២០ នៅចំណុចអូរអង្គាល់ ស្ថិតក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

«រួមគ្នាថែរក្សា ការពារ និងអភិរក្សសត្វព្រៃ និងជីវៈចម្រុះ»

Advertisement
Advertisement