Connect with us

Hi, what are you looking for?

ក្នុងស្រុក

កូវីដ១៩ ៖ ថ្ងៃនេះ មានករណីជាសះស្បើយ​ចំនួន២នាក់ និង​មិន​មាន​ករណីវិជ្ជមាន

(ភ្នំពេញ) – យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០២០នេះ​បាន​ឲ្យដឹងថា នៅថ្ងៃនេះ ពុំ​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មីទេ គឺមានតែករណីជាសះស្បើយចំនួន ២នាក់។

មនុស្សចំនួន២នាក់ដែលទើបជាសះស្បើយពី​ជំងឺកូវីដ​១៩នេះ មានម្នាក់​ជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺស្រ្តីអាយុ ២១ឆ្នាំ ស្នាក់​នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកម្នាក់ទៀត គឺជាអ្នកដំណើរ​ចូល​មក​កម្ពុជា គឺបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ រស់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅប្រទេស​កូរ៉េ​ខាង​ត្បូង មក​ដល់​កម្ពុជា​កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២០៕

_

_

Advertisement
Advertisement