Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរក្រុងព្រះសីហនុចុះរៀបចំសណ្តាប់ធ្នាប់បរិវេណជុំវិញ​ផ្សារ​លើ

_

(ព្រះសីហនុ) – កាលពីពេលថ្មីៗនេះ កម្លាំងសណ្ដាប់ធ្នាប់ក្រុងព្រះសីហនុ ដឹកនាំដោយលោក គង់ សោភា អភិបាល រងក្រុង បានចុះរៀបសណ្ដាប់ធ្នាប់ នៅជុំវិញបរិវេណផ្សារលើ ដែលបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋអាជីវករ បានយកចំណីផ្លូវ ប្រកបរបរលក់ដូរ ដាក់ទំនិញ និងចតយានយន្ត បង្កឱ្យមានការកកស្ទះចរាចរណ៍និងបាត់សោភ័ណភាពនៅជុំវិញបរិវេណផ្សារ។

_

លោក គង់ សោភា អភិបាលរងក្រុងបានលើកឡើងថា ដោយមើលឃើញពីភាពស្មុគស្មាញការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅជុំវិញបរិវេណផ្សារ ទើបកម្លាំង រៀបសណ្តាប់ធ្នាប់របស់ក្រុងបានចុះ មករៀបចំ ឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ ព្រោះបងប្អូនប្រជាពលរដ្ឋអាជីវករមួយចំនួនបានយក ចិញ្ចើមផ្លូវ ដាក់លក់ទំនិញការចតមធ្យោបាយ យានយន្តគ្រប់ប្រភេទ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍និងបាត់សោភ័ណភាពព្រោះក្រុងព្រះសីហនុគឺជាក្រុងទេសចរណ៍ ដូចនេះអាជ្ញាធរក្រុង នឹងមានវិធានការក្តៅចំពោះ បងប្អូនប្រជាពលរដ្ឋអាជីវករដែលមិនអនុវត្តតាមការណែនាំក្រុមការងារនឹងដកហូតយកនូវសម្ភារៈ ក៏ដូចជាមធ្យោបាយយានយន្តទៅ សាលាក្រុងព្រះសីហនុ ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យា ឈប់រាល់ការលក់ដូរឥតសណ្តាប់ធ្នាប់មកលើចិញ្ចើម ផ្លូវសាធារណៈបន្តទៀត។ ជាក់ស្ដែកក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ ក្រុមការងារបាន លើកយក ម៉ូតូ៦គ្រឿង ផាស់អាប់(Passapp)១គ្រឿង និងសម្ភារៈមួយចំនួនទៀត យកទៅរក្សាទុកនៅសាលាក្រុង។

_

_

លោកអភិបាលរងក្រុងបានបញ្ជាក់បន្ថែមថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងមានសោភ័ណ្ឌភាព នៅក្នុងក្រុង ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិត្រូវមានការយកចិត្តទុកដាក់ក្នុងការចតយានយន្តគ្រប់ប្រភេទ ទៅតាមទីតាំងដែលបានកំណត់ ជៀសវាង កម្លាំងរៀបសណ្ដាប់ធ្នាប់របស់ក្រុងស្ទូចយកមកយានយន្តរបស់បងប្អូនទាំងនៅតាមដងផ្លូវសាធារណៈក៏ដូចជាទីប្រជុំជននានា យកមករក្សាទុកនៅសាលាក្រុងមួយសប្តាហ៍និងកិច្ចសន្យាដើម្បីឲ្យយកយានយន្តមកប្រើប្រាស់វិញបាន ៕

អត្ថបទ៖ នាគសមុទ្រ

Advertisement
Advertisement