Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលករទើបត្រឡប់មកពីថៃម្នាក់ស្លាប់ ពេលកំពុងធ្វើ​ចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) – តាមសេចក្តីរាយការណ៍​បាន​ឲ្យដឹងថា ពលករម្នាក់​ដែលទើបត្រឡប់មកពីប្រទេសថៃម្នាក់បានស្លាប់ ក្នុងពេលធ្វើចត្តាឡីស័កនៅសាលាតេជោ ហ៊ុនសែន ត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២ ខែមករា ម្សិលមិញ ដោយសារគាំងបេះដូង និងរអិលដួលបោកក្បាលត្រូវចានបង្គន់។

ពលករដែលស្លាប់នោះឈ្មោះ អ៊ុន ស៊ីថា អាយុ៥២ឆ្នាំ បានត្រឡប់មកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បន្តដំណើរមកធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ ហើយបានយកសំណាក់ទៅពិនិត្យលើកទី១ អវិជ្ជមានជំងឺកូវីត១៩។

ក្រោយពីបានពិនិត្យ សមត្ថកិច្ច​បានបញ្ជាក់ថា សាកសពមានស្នាមមុតបែកត្រង់គល់ចិញ្ចើមខាងឆ្វេងបន្តិច ហើយមានឈាមប្រទ្បាក់លើផ្ទៃមុខ ដោយមូលហេតុចូលបន្ទប់ទឹកដួលបោកត្រូវចានបង្គន់។

បើយោងតាមលោកគ្រូពេទ្យជំនាញបានសន្និដ្ឋានថា ករណីស្លាប់នេះ ដោយសារជំងឺគាំងចង្វាក់បេះដូង (ខ្យល់គរ) ទើបបណ្ដាលឲ្យស្លាប់។ ។

ក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់សពជូនទៅក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Advertisement
Advertisement