Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកនេះ កម្ពុជានាំយកអំណោយ​ម៉ាស់ចំនួនជាង២លាន និង​សម្ភារៈ​វេជ្ជសាស្រ្ត ជូន​ដល់ប្រទេស​នេប៉ាល់

អំណោយម៉ាស់របស់កម្ពុជា ដែលត្រូវផ្តល់ជូនរដ្ឋាភិបាលប្រទេសនេប៉ាល់

(ភ្នំពេញ) – នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ​២០២១នេះ កម្ពុជា​បាន​ដឹកជញ្ជូន​ម៉ាស់​ចំនួន២លាន១សែនម៉ាស់ និង​សម្ភារៈ​វេជ្ជសាស្រ្ត​មួយចំនួនតាមជើងយន្តហោះ ទៅកាន់ប្រទេស​នេប៉ាល់ ដើម្បីជូន​ដល់រដ្ឋាភិបាល និ​ងប្រជាជននៃប្រទេស​នេះ។

អំណោយម៉ាស់របស់កម្ពុជា ដែលត្រូវផ្តល់ជូនរដ្ឋាភិបាលប្រទេសនេប៉ាល់

ម៉ាស់ និងសម្ភារៈ​វេជ្ជសាស្រ្ត ដែលត្រូវ​ដឹកជញ្ជូន​យកទៅនៅព្រឹកនេះរួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

_

សូម​បញ្ជាក់ថា ប្រទេសនេប៉ាល់ គឺជាប្រទេសទី៤ហើយ ដែលកម្ពុជាបានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្ទាប់ពីប្រទេស​ចំនួន៣ទៀត ដែល​កម្ពុជាបានផ្តល់ជូនកាលពីឆ្នាំ២០២០ រួមមានប្រទេសឡាវ ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, ប្រទេសមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និង ប្រទេសទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន៕

Advertisement
Advertisement