Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា-អូស្រ្តាលី នឹង​រួម​គ្នា​ប្រយុទ្ធប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន និង​អំពើរត់ពន្ធមនុស្ស

(ភ្នំពេញ)៖ ក្នុង​ជំនួប​ជាមយយ​អគ្គស្នងការនគរបាលជាតិ​នៅព្រឹក​ថ្ងៃទី១៨ ខែមីនា នេះ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងថា អូស្រ្តាលី និង​កម្ពុជានឹង​បន្ត​កិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ព្រមទាំង​ពង្រឹងការផ្លាស់ប្តូរព័ត៌មានលើការប្រយុទ្ធប្រឆាំងបទល្មើសនានា ដូចជា បទល្មើសគ្រឿងញៀន និងអំពើរត់ពន្ធមនុស្ស។

ជាមួយ​គ្នា​នេះ លោក Pablo Kang ក៏​បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មម៉ូតូធំ ជាពិសេសក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (Hot Line) ជាមួយជនបរទេស ដោយថា អូស្រ្តាលីនៅតែបន្តជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជាបន្ថែមទៀត៕

Advertisement
Advertisement